Loading...

មាតិកា
(Table of Contents)

SURGERY: Acute Abdominal Pain (Appendicitis)

សូមចុចលើស្ថានីយ៍ខាងក្រោមដើម្បីបើកទៅកាន់ទំព័រនោះ៖

ផ្នែកសល្យសាស្ត្រស្ថានីយ៍ទី០១-ការសាកសួរប្រវត្តិជំងឺ៖
អាការៈឈឺពោះស្រួចស្រាវ

Surgery Station 01-History Taking: Acute Abdominal Pain

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការសាកសួរប្រវត្តិជំងឺឈឺពោះនៅម្ដុំខាងក្រោមនៃផ្នែកខាងស្តាំពោះ

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការសាកសួរប្រវត្តិជំងឺ

ឈុតឆាក៖
អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យមួយ។ អ្នកជំងឺម្នាក់ចូលមកដោយមានឈឺពោះយ៉ាងខ្លាំង។

កិច្ចការដែលត្រូវធ្វើ៖

រយៈពេល៖ ១៥នាទី

References:
1. PasTest: OSCEs for Medical Students, Second Edition
2. Alfred Cuschieri, Pierce Grace, Ara Darzi, Neil Borley, David Rowley: Clinical Surgery, Second Edition, Blackwell Science 2003.

ការណែនាំចំពោះ៖ តួសម្តែងជាអ្នកជំងឺ

ឈុតឆាក៖ អ្នកជំងឺអាយុ ១៩ឆ្នាំ ភេទប្រុស ឈឺពោះ ២ថ្ងៃមកហើយ។ ការឈឺចាប់ផ្តើមឡើងនៅចំកណ្តាលពោះ។ ឥឡូវនេះឈឺនៅនឹងជាប់រហូត ហើយប្តូរទៅម្ដុំខាងក្រោមនៃផ្នែកខាងស្តាំពោះ។ អ្នកជំងឺនេះមានក្អួត ២ដង ធុំអាហារ និងមានរាគបន្តិច តែមិនមានជុះឈាមទេ។

សម្គាល់៖ អ្នកអាចផ្តល់ព័ត៌មានដល់បេក្ខជនចំពោះតែសំណួរដែលបេក្ខជនសួរតែប៉ុណ្ណោះ។

បេក្ខជនតួសម្តែងជាអ្នកជំងឺ
I-ការចាប់ផ្តើម
01 - ជម្រាបសួរប្រាប់ឈ្មោះនិងតួនាទី
- សុំការអនុញ្ញាត
- ជម្រាបសួរ
- យល់ព្រម
02 បញ្ជាក់អំពីឈ្មោះ អាយុ មុខរបរ និងអាស័យដ្ឋានរបស់អ្នកជំងឺឈ្មោះ ជ - អាយុ ១៩ឆ្នាំ
- សិស្សសាលារៀនខេត្តកំពង់ឆ្នាំង
03 - បញ្ជាក់អំពីមូលហេតុដែលនាំអោយមកមន្ទីរពេទ្យចុកពោះ
II-ការសាកសួរ
ក-ប្រវត្តិជំងឺបច្ចុប្បន្ន៖ ការចុកពោះ
04 - កន្លែងឈឺ៖ ចាប់ឈឺដំបូងកន្លែងណា?
- ឈឺនៅកន្លែងដដែល ឬរាលទៅកន្លែងណាផ្សេង?
- ការឈឺចាប់ផ្តើមឡើងនៅចំកណ្តាលពោះ។
- ឥឡូវនេះប្តូរទៅឈឺម្ដុំខាងក្រោមនៃផ្នែកខាងស្តាំពោះ។
05 - ការចាប់ឈឺដំបូង៖ ឈឺខ្លាំងតែម្តង ឬឈឺរតិចៗម្តងៗ។
- ឈឺជាប់ ឬឈឺមានពេលបាត់?
- ឈឺខ្លាំងតែម្តង
- ឈឺនៅនឹងជាប់រហូត
06 - ឈឺចាប់ពីពេលណា/ ឈឺប៉ុន្មានថ្ងៃហើយ?- ឈឺពោះ ២ថ្ងៃមកហើយ
07 លក្ខណៈនៃការឈឺ៖
- ឈឺដូចម្តេច?
- ឈឺខ្លាំងកំរិតណា? (Severity scale 1-10)
- ឈឺស្ទំៗ
- ឈឺខ្លាំងកំរិត ៥/១០
08 - ការឈឺរាលដាល- ទៅកន្លែងណាខ្លះ?- គ្មានទេ
09 - កត្តាដែលនាំឲ្យធូរស្រាល៖ មានអន់ឈឺដោយសារអ្វីទេ?- គ្មានទេ
10 - កត្តាដែលនាំឲ្យឈឺខ្លាំងឡើង- ពេលដើរ ឬ អង្គុយ
ខ-រោគសញ្ញារួមផ្សំ
11 - ចង្អោរ, ក្អួត, ក្អួតឈាម- ថ្ងៃនេះមានក្អួត ២ដង
បេក្ខជនតួសម្តែងជាអ្នកជំងឺ
12 - ក្តៅខ្លួន- មានក្តៅខ្លួន
13 - ធុំអាហារ ឬមិនឃ្លានបាយ (Appetite)- ធុំអាហារ
14 - ពិបាកលេបអាហារ ពិបាកក្នុងរំលាយអាហារ- គ្មានទេ
15 - អាហារមិនរលាយ ប៉ោងពោះ ហើមពោះ- គ្មានទេ
16 ការបន្ទោរបង់លាមក៖ រាគ ឬទល់លាមក ដឹងជើងខ្លាំងទៀត?- មានរាគ
17 - លាមកពណ៌ ក្រហម ឬជុះមកឈាម សំបោរ- មិនមានជុះឈាមទេ
18 - ស្បែកលឿង រមាស់ (Jaundice, pruritus)- គ្មានទេ
19 - រោគសញ្ញាផ្លូវនោម៖ នោមញឹកញាប់/ នោមឈឺ/ នោមឈាម- គ្មានទេ
គ-ប្រវត្តិជំងឺកន្លងមក (Past medical history)
20 - ប្រវត្តិឈឺចុកពោះពីមុន
(បើមាន៖ សួរបញ្ជាក់លំអិត)
- គ្មានទេ
21 - ប្រវត្តិជំងឺផ្សេងទៀត- គ្មានទេ
22 - ប្រវត្តិធ្លាប់មានវះកាត់ (Surgery)- គ្មានទេ
ឃ-ប្រវត្តិប្រើប្រាស់ឱសថកន្លងមក (Drug history)
23 សួរពីការប្រើឱសថកន្លងមក ជាពិសេស ការប្រើពពួក corticosteroids, nonsteroidal anti-inflammatory. antibiotics, ថ្នាំបន្ទន់លាមកនិងថ្នាំញៀន- គ្មានទេ
24 - ប្រវត្តិប្រតិកម្មឱសថ (Allergies)- គ្មានទេ
ង-ប្រវត្តិគ្រួសារនិងសង្គម (កត្តាគ្រោះថ្នាក់)
25 ក្នុងក្រុមគ្រួសារ តើមានអ្នកណាមាន៖
- ព្រូនពោះវៀន
- ដុំ ឬមហារីកពោះវៀន (tumor or bowel cancer)
- កើតលឿង (Jaundice)
- គ្មានទេ
26 តើអ្នកជំងឺមាន៖
- ផឹកស្រា?- ជក់បារី?
- ធ្វើដំណើរទៅណាឆ្ងាយពេលថ្មីៗនេះ?
- ពុំចេះផឹកស្រា ឬជក់បារីទេ
- ក្នុង ០១ខែមុននេះបានធ្វើដំណើរទៅខេត្តសៀមរាប ០១សប្តាហ៍

តារាងផ្តល់ពិន្ទុ

SUR ស្ថានីយ៍ទី 01 ការសាកសួរប្រវត្តិជំងឺ

ប្រធានបទ៖ ឈឺពោះស្រួចស្រាវនៅម្ដុំខាងក្រោមនៃផ្នែកខាងស្តាំពោះ

ការណែនាំចំពោះមេប្រយោគ

ការវាយតម្លៃ012
I-ការចាប់ផ្តើម
01 - ជម្រាបសួរប្រាប់ឈ្មោះនិងតួនាទី
- ពន្យល់អំពីអ្វីដែលបេក្ខជនត្រូវធ្វើ និងបញ្ជាក់មូលហេតុ
- សុំការអនុញ្ញាត
02 បញ្ជាក់អំពីឈ្មោះ ភេទ អាយុ មុខងារ និងអាស័យដ្ឋានរបស់អ្នកជំងឺ
03 - បញ្ជាក់អំពីមូលហេតុដែលនាំអោយមកមន្ទីរពេទ្យ
II-ការសាកសួរ
ក-ប្រវត្តិជំងឺបច្ចុប្បន្ន៖ ការចុកពោះ
04 - កន្លែងឈឺ៖ ចាប់ឈឺដំបូងកន្លែងណា?
- ឈឺនៅកន្លែងដដែល ឬរាលទៅកន្លែងណាផ្សេង?
05 ការចាប់ឈឺដំបូង៖ឈឺខ្លាំងតែម្តងឬឈឺបន្តិចម្តងៗ។
-ឈឺជាប់បឈឺមានពេលបាត់?
06 - ឈឺចាប់ពីពេលណា/ ឈឺប៉ុន្មានថ្ងៃហើយ?
07 លក្ខណៈនៃការឈឺ៖
- ឈឺដូចម្តេច? (ឈឺចុក, ឈឺដូចគេចាក់, ឈឺស្ទំៗ, ឈឺដូចរលាកភ្លើង...)
- ឈឺខ្លាំងកំរិតណា? (Severity scale 1-10)
08 - ការឈឺរាលដាល- ទៅកន្លែងណាខ្លះ?
ការវាយតម្លៃ (ត)012
09 - កត្តាដែលនាំឲ្យធូរស្រាល៖ មានអន់ឈឺដោយសារអ្វីទេ?
10 - កត្តាដែលនាំឲ្យឈឺខ្លាំងឡើង៖ ដូចជាការបរិភោគអាហារ, ដេក, ដើរ, អង្គុយ
ខ-រោគសញ្ញារួមផ្សំ (Associated symptoms and signs)
11 - ចង្អោរ, ក្អួត, ក្អួតឈាម
12 - ក្តៅខ្លួន (Fever)
13 - ធុំអាហារ ឬមិនឃ្លានបាយ (Appetite)
14 - ពិបាកលេបអាហារ ពិបាកក្នុងដំណើរអាហារ (Dysphasia, dyspepsia)
15 - អាហារមិនរលាយ ប៉ោងពោះ ហើមពោះ (Indigestion, bloating, flatulence)
16 ការបន្ទោរបង់លាមក៖ រាគ ឬទល់លាមក ទល់ខ្យល់ទៀតទេ?
17 - លាមកពណ៌ ក្រហម ឬជុះមកឈាម សំបោរ
18 - ស្បែកលឿង រមាស់ (Jaundice, pruritus)
19 - រោគសញ្ញាផ្លូវនោម៖ នោមញឹកញាប់ នោមឈឺ នោមឈាម
គ-ប្រវត្តិជំងឺកន្លងមក (Past medical history)
20 - ប្រវត្តិឈឺចុកពោះពីមុន (បើមាន៖ សួរបញ្ជាក់លំអិត)
21 - ប្រវត្តិជំងឺផ្សេងទៀត
22 - ប្រវត្តិធ្លាប់មានវះកាត់ (Surgery)
ឃ-ប្រវត្តិប្រើប្រាស់ឱសថកន្លងមក (Drug history)
23 - សួរពីការប្រើឱសថកន្លងមក ជាពិសេស corticosteroids, NSAIDs, antibiotics, ថ្នាំបន្ទន់លាមក និងថ្នាំញៀន
24 - ប្រវត្តិប្រតិកម្មឱសថ (Allergies)
ង-ប្រវត្តិគ្រួសារនិងសង្គម (កត្តាគ្រោះថ្នាក់)
25 ក្នុងក្រុមគ្រួសារ តើមានអ្នកណាមាន៖
- ព្រះនពោះវៀន - ដំឬមហារីកពោះវៀន (tumor or bowel cancer)
- កើតលឿង (Jaundice)
26 តើអ្នកជំងឺមាន៖
- ពិសារស្រា
- ពិសារបារី
- ធ្វើដំណើទៅណាឆ្ងាយពេលថ្មីៗនេះ
ការវាយតម្លៃ (ត)012
III-ការបញ្ចប់
27 សង្ខេបប្រវត្តិជំងឺ៖
-អ្នកជំងឺអាយុ១៩ឆ្នាំភេទប្រុសឈឺពោះ២ថ្ងៃមកហើយ។ការឈឺចាប់ផ្តើម ឡើងនៅ ចំកណ្តាលពោះ។ ឥឡូវនេះឈឺនៅនឹងជាប់រហូតហើយប្តូរទៅម្តុំ ខាងក្រោមនៃផ្នែក ខាងស្តាំពោះ។
-ថ្ងៃនេះមានក្អួត២ដង ធុំអាហារ និងមានរាគ ប៉ុន្តែមិនមានជុះឈាមទេ។
-អ្នកជំងឺជាសិស្សសាលារៀនខេត្តកំពង់ឆ្នាំង។ក្នុង០១ខែមុននេះបានធ្វើដំណើរទៅ លេងខេត្តសៀមរាប០១សប្តាហ៍។
-ផឹកតែទឹកស្អាត ពេលខ្លះបរិភោគម្ហូបឆៅបន្លែដែលមិនបានលាងឲ្យស្អាតល្អ។
-មិនធ្លាប់មានជំងឺនិងប្រើប្រាស់ឱសថណាមួយពីមុនមកទេ។
28 ធ្វើការសន្និដ្ឋានរោគវិនិច្ឆ័យបឋម៖ (Suspicious/presumptive diagnosis)
-ជំងឺក្រពះពោះវៀន (Gastrointestinal causes) ដូចជា
-រលាកខ្នែងពោះវៀន (Appendicitis)
-ធ្លាយក្រពះ (Perforatedpepticulcer)
- ចុកតម្រងនោមខាងស្តាំដោយសារដុំគ្រួសក្នុងផ្លូវទឹកនោម (Right Renal Colic)
-Mickel diverticulitis (រលាកឌីវែទីគុល មីកែល)
29 ពន្យល់ពីតម្រូវការពិនិត្យរាងកាយ ដើម្បីរកវិនិច្ឆ័យអោយបានជាក់លាក់ និងអរគុណអ្នកជំងឺ
IV-ការវាយតម្លៃជារួម
30 - និយាយមិនញាប់ពេក ភាសាសាមញ្ញ និង សាកសួរតាមលំដាប់
- ធ្វើការសាកសួរដោយមើលទឹកមុខអ្នកជំងឺ (ថាតើគាត់យល់សំណួរឬទេ)
ពិន្ទុសរុប (NEC)

ផ្នែកសល្យសាស្ត្រស្ថានីយ៍ទី០២-ការពិនិត្យរាងកាយ៖
អាការៈឈឺពោះស្រួចស្រាវ

SUR Station 02-Physical Exam: Acute Abdominal Pain

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការពិនិត្យរាងកាយអ្នកជំងឺដែលឈឺពោះស្រួចស្រាវ

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការពិនិត្យរាងកាយរកមូលហេតុជំងឺ/រោគវិនិច្ឆ័យ

ឈុតឆាក៖
អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យមួយ។ អ្នកត្រូវពិនិត្យអ្នកជំងឺម្នាក់ដែលចូលមកមន្ទីរពេទ្យដោយមានចុកពោះខ្លាំង។

ប្រវត្តិជំងឺ៖
- អ្នកជំងឺអាយុ១៩ឆ្នាំ ភេទប្រុស ឈឺពោះ២ថ្ងៃមកហើយ។ ការឈឺចាប់ផ្តើមឡើងនៅចំកណ្តាលពោះ។ ឥឡូវនេះឈឺនៅនឹងជាប់រហូត ហើយប្តូរទៅម្ដុំខាងក្រោមនៃផ្នែកខាងស្តាំពោះ។ ការឈឺកាន់តែខ្លាំងកាលណាងាកខ្លួន ឬក្អក។
- អ្នកជំងឺថ្ងៃនេះមានក្អួត ២ដង ធុំអាហារ និងមានរាគបន្តិចតែមិនមានជុះឈាមទេ។
- អ្នកជំងឺជាសិស្សសាលារៀនខេត្តកំពង់ឆ្នាំង។ ក្នុង ០១ខែមុននេះបានធ្វើដំណើរទៅលេងខេត្តសៀមរាប ០១សប្តាហ៍។
- នឹកផឹកទឹកស្អាតពេលខ្លះបរិភោគម្ហូបនៅផ្ទះដែលមិនបានលាងឲ្យស្អាតល្អ។
- មិនធ្លាប់មានជំងឺនិងប្រើប្រាស់ឱសថណាមួយពីមុនមកទេ។
- សញ្ញាជីវិត៖ កំដៅ ៣៨,៨°C ជីពចរ ១១០/នាទី សម្ពាធឈាម ១២០/៨០ mmHg និងចង្វាក់ដង្ហើម ២០/នាទី

កិច្ចការដែលត្រូវធ្វើ៖

រយៈពេល៖ ១៥នាទី

References:
1. PasTest: OSCEs for Medical Students, Second Edition
2. Alfred Cuschieri, Pierce Grace, Ara Darzi, Neil Borley, David Rowley: Clinical Surgery, Second Edition, Blackwell Science 2003.


តារាងផ្តល់ពិន្ទុ: ការពិនិត្យរាងកាយ

SUR ស្ថានីយ៍ទី 02 ការពិនិត្យរាងកាយ
ការវាយតម្លៃ012
I-ការចាប់ផ្តើម
01 -លាងដៃដោយប្រើអាល់កុលលាងដៃ មុនពេលចាប់ផ្តើមពិនិត្យ
-ពណ៌នោះ ការលាងដៃដោយអង់ទីសិបទិកដើម្បីបង្ការការឆ្លងរោគ
02 - ជម្រាបសួរប្រាប់ឈ្មោះនិងតួនាទី
- ពន្យល់អំពីអ្វីដែលបេក្ខជនត្រូវធ្វើនិងបញ្ជាក់មូលហេតុ
-សុំការអនុញ្ញាត
03 បញ្ជាក់អំពីឈ្មោះភេទអាយុមុខងារនិងអាស័យដ្ឋានរបស់អ្នកជម្ងឺ
II-ការពិនិត្យទូទៅ
04 ឲ្យអ្នកជំងឺដោះអាវដេកផ្ងារនិងកើយខ្នើយដើម្បីងាយក្នុងការពិនិត្យ
05 យកសញ្ញាជីវិត៖ កំដៅជីពចរសំពាធឈាមនិងចង្វាក់ដង្ហើម(ដោយគិលានុប្បដាក)
06 -សង្កេតមើលស្មារតីអ្នកជំងឺ៖ធម្មតា/អន់ថយ/លេះលាស់ះ
07 - សង្កេតមើលសភាពអ្នកជំងឺ៖ ធម្មតា/ឈឺចាប់/ចុកចាប់ខ្លាំង/ស្តុក
- អាចតម្រូវអោយប្រើថ្នាំបន្ថយការឈឺចាប់មុនពេលពិនិត្យ
08 -សង្កេតមើលស្បែកស្លេកស្លាំង/លឿង/ស្វាយ
ការវាយតម្លៃ (ត)012
III-ការពិនិត្យពោះ
ក-ការសង្កេត
09 -សង្កេតមើលទ្រង់ទ្រាយ/ភាពប៉ោង/ដុំ/ចលនាពោះពេលដកដង្ហើម
ខ-ការស្ទាប Palpation
(ស្ទាបពោះអោយបានសព្វកន្លែងតាមបច្ចេកទេសស្ទាប៖ រាក់/សើៗ និងជ្រៅ ដោយ ប្រើបាតដៃទាំងពីរ)
10 ពន្យល់អ្នកជំងឺ កុំអោយភ័យខ្លាចចំពោះការពិនិត្យ
11 ចាប់ផ្តើមស្ទាបឆ្ងាយពីកន្លែងដែលឈឺខ្លាំង
12 ពណ៌នាអំពីចំណុចMac Burney's៖
- ចំណុចពាក់កណ្តាល ឬ១/៣ខាងក្រៅខ្សែបន្ទាត់រវាងផ្ចិតនិងផ្នែកខាងលើខាងមុខ ខាងស្តាំនៃឆ្អឹងពយ ឆ្អឹងiliac
13 ស្ទាបរកកន្លែងដែលមានការប្រឹងនៃសាច់ដុំពោះពេលដាក់ដៃសង្កត់លើ។
14 ស្ទាបរកការប្រឹងនៃសាច់ដុំពោះពេលដកដៃមកវិញត្រង់កន្លែងដែលឈឺខ្លាំង
15 ពណ៌នាអំពីសញ្ញាBlumberg
- ចុចដោយដៃម្ខាងលើពោះបង្កឲ្យមានការឈឺចាប់តិចជាងការដកដៃយ៉ាងរហ័ស ចេញវិញ
16 ពណ៌នាអំពីសញ្ញា Rovsing's
- បន្តស្ទាបឲ្យជ្រៅចាប់ផ្តើមពីខាងក្រោមនៃផ្នែកខាងឆ្វេងពោះទៅខាងលើបណ្តាល ឲ្យឈឺនៅម្តុំខាងក្រោមនៃផ្នែកខាងស្តាំពោះ
17 ស្ទាបរកដុំក្នុងពោះ
18 ស្ទាបរកថ្លើមរីកធំ (Hepatomegaly)
19 ស្ទាបរកធ្លាក់អណ្ដើក (Splenomegaly)
20 ស្ទាបរកតម្រងនោមរីកធំ (Renal enlargement)
21 ស្ទាបរកក្លនលូន (Inguinal Hernia)
គ-ការគោះ Percussion
22 -គោះនៅម្តុំខាងលើនៃផ្នែកខាងស្តាំពោះ ដើម្បីរកក្រែងមានសំឡេងខ្ទរមុខថ្លើម
-គោះនៅខាងក្រោមនៃផ្នែកខាងស្តាំពោះរកកន្លែងដែលឈឺពេលគោះចំ
ឃ-ការស្តាប់
23 -រកសំឡេងមិនធម្មតានៃពោះវៀននិងចលនារំលាយអាហាររបស់ពោះវៀន
IV-ការពិនិត្យសរីរាង្គផ្សេងទៀត
ការវាយតម្លៃ (ត)012
24 ពណ៌នា៖ ពិនិត្យបេះដូងសួតប្រព័ន្ធនោមដើម្បីរកមើលជំងឺរួមផ្សំ
25 ពណ៌នា៖ ពិនិត្យប្រព័ន្ធប្រសាទដើម្បីរកមើលជំងឺសរសៃប្រសាទ
V-ការបញ្ចប់ការពិនិត្យ
សង្ខេបនូវចំណុចសំខាន់ៗដែលបានរកឃើញ (ផ្តល់អោយដោយមេប្រយោគ)
-មានការឈឺចាប់ប្រមូលផ្តុំនៅមួយកន្លែង (localized tenderness)
-ពោះឡើងរឹងពេលស្ទាប(guarding)និង
-ឈឺពេលដកដៃដែលស្ទាបពោះចេញ (rebound tenderness)
26 លើកឡើងនូវរោគវិនិច្ឆ័យប្រហាក់ប្រហែលបំផុត៖
-ជំងឺរលាកខ្នែងពោះវៀនស្រួសស្រាល់
27 លើកឡើងនូវរោគវិនិច្ឆ័យប្រហាក់ប្រហែលដែលត្រូវញែកចេញ៖
- ជំងឺគ្រាប់គ្រួសក្នុងបំពង់ទឹកនោម
-ធ្លាយដំបៅក្រពះ (Perforated peptic ulcer)
28 - ជំរាបអ្នកជំងឺអំពីតំរូវការសម្រាប់ការធ្វើការអង្កេតវិភាគបន្ថែមទៀតដើម្បីបញ្ជាក់រករោគវិនិច្ឆ័យពិតប្រាកដ។
29 - អរគុណនិងប្របដណ្ដប់ឲ្យអ្នកជំងឺ
- លាងដៃ
VI-ការវាយតម្លៃជារួម
30 - ធ្វើការពិនិត្យ តាមលំដាប់លំដោយ ត្រឹមត្រូវ និងស្ទាត់
- អាកប្បកិរិយានិងសម្លៀកបំពាក់សមរម្យជាគ្រូពេទ្យ
ពិន្ទុសរុប (NEC)

ផ្នែកសល្យសាស្ត្រស្ថានីយ៍ទី០៣-ការអង្កេតវិភាគ៖
អាការៈឈឺពោះស្រួចស្រាវ

SUR Station 03-Investigation: Acute Abdominal Pain

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការអង្កេតវិភាគ អាការៈឈឺពោះស្រួចស្រាវនៅម្ដុំខាងក្រោមនៃផ្នែកខាងស្តាំពោះ

គោលបំណង៖ វាយតម្លៃសមត្ថភាពបេក្ខជនក្នុងការអង្កេតវិភាគអ្នកជំងឺដែលឈឺពោះស្រួចស្រាវ

ឈុតឆាក៖
អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យមួយ។ អ្នកត្រូវពិនិត្យអ្នកជំងឺម្នាក់ដែលចូលមកមន្ទីរពេទ្យដោយមានចុកពោះខ្លាំង។ អ្នកបានសួរពីប្រវត្តិជំងឺនិងបានពិនិត្យអ្នកជំងឺរួចហើយ។ ឥឡូវនេះអ្នកត្រូវជ្រើសរើសនូវការអង្កេតវិភាគមួយចំនួន ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានជាក់លាក់។

ប្រវត្តិជំងឺ៖
- អ្នកជំងឺអាយុ១៩ឆ្នាំ ភេទប្រុស ឈឺពោះ២ថ្ងៃមកហើយ។ ការឈឺចាប់ផ្តើមឡើងនៅចំកណ្តាលពោះ។ ឥឡូវនេះឈឺនៅនឹងជាប់រហូត ហើយប្តូរទៅម្ដុំខាងក្រោមនៃផ្នែកខាងស្តាំពោះ។ ការឈឺកាន់តែខ្លាំងកាលណាងាកខ្លួន ឬក្អក។
- អ្នកជំងឺថ្ងៃនេះមានក្អួត ២ដង ធុំអាហារ និងមានរាគបន្តិចតែមិនមានជុះឈាមទេ។
- អ្នកជំងឺជាសិស្សសាលារៀនខេត្តកំពង់ឆ្នាំង។ ក្នុង ០១ខែមុននេះបានធ្វើដំណើរទៅលេងខេត្តសៀមរាប ០១សប្តាហ៍។
- នឹកផឹកទឹកស្អាតពេលខ្លះបរិភោគម្ហូបនៅផ្ទះដែលមិនបានលាងឲ្យស្អាតល្អ។
- មិនធ្លាប់មានជំងឺនិងប្រើប្រាស់ឱសថណាមួយពីមុនមកទេ។

លទ្ធផលនៃការពិនិត្យអ្នកជំងឺ៖
- សញ្ញាជីវិត៖ កំដៅ ៣៨,៨°C ជីពចរ ១១០/នាទី សម្ពាធឈាម ១២០/៨០ mmHg និងចង្វាក់ដង្ហើម ២០/នាទី
ខាងក្រោមនៃផ្នែកខាងស្តាំពោះ/ right iliac fossa៖
- មានការស្សោរនៅត្រង់ម្ដុំខាងក្រោមនៃផ្នែកខាងស្តាំពោះ
- ពោះឡើងរឹងពេលស្ទាប និង
- ឈឺពេលដកដៃដែលស្ទាបពោះចេញ

កិច្ចការដែលត្រូវធ្វើ៖

រយៈពេល៖ ១៥នាទី

តារាងផ្តល់ពិន្ទុ: ការអង្កេតវិភាគស្រាវជ្រាវ

ការវាយតម្លៃ012
I-ការសន្និដ្ឋានរោគវិនិច្ឆ័យ
01 រោគវិនិច្ឆ័យ ប្រហាក់ប្រហែលបំផុត៖
ជំងឺរលាកខ្នែងពោះវៀន ស្រួចស្រាល់ (Acute Appendicitis)
02 រោគវិនិច្ឆ័យ ប្រហាក់ប្រហែលដែលត្រូវញែកចេញ៖
-គ្រាប់គ្រួសក្នុងបំពង់បង្ហូរទឹកនោម
-ធ្លាយដំបៅក្រពះ-ពោះវៀន
-ជំងឺឆ្លងផ្សេងទៀតដូចជារបេងគ្រុនពោះវៀន
II-ការអង្កេតវិភាគ
ក-ធ្វើតេស្តឈាម Blood Test
03 ពិនិត្យមើលគ្រាប់ឈាម (Full blood count)
- ដើម្បីអ្វី? ក្នុងជំងឺរលាកខ្នែងពោះវៀន (Appendicitis) គ្រាប់ឈាមសអាចកើនឡើងជាមធ្យម (mild leukocytosis)។
04 - C-Reactive Protein -ដើម្បីអ្វី?
CPR អាចកើនឡើងក្នុងជំងឺរលាកខ្នែងពោះវៀន (Appendicitis)។
ខ-ធ្វើតេស្តទឹកនោម
05 - ធ្វើតេស្តទឹកនោមគីមីវិទ្យា Cytobacteriologique
-ដើម្បីអ្វី?ផាត់ចោលនូវរោគវិនិច្ឆ័យជំងឺរលាកតម្រងនោម។
ការវាយតម្លៃ (ត)012
គ-វិទ្យាសាស្ត្រ Radiology
06 ថតអេកូពោះ/Abdominal Ultrasound
-ដើម្បីអ្វី?រកមើល ដុំឬដំបៅខ្នែងពោះវៀន
-អាចជួយធ្វើរោគវិនិច្ឆ័យជំងឺរលាកខ្នែងពោះវៀន (Appendicitis) ចំពោះអ្នកជំងឺខ្លះ ដែលមិនច្បាស់ហើយអាចជួយក្នុងការរកការវិវត្តិនៃការរលាកខ្នែងពោះវៀន
07 ថត X-ray ពោះ ដើម្បីរកមើល៖
-គ្រាប់គ្រួសក្នុងបំពង់បង្ហូរទឹកនោម និង ដុំលាមកនៅក្នុងខ្នែងពោះវៀន
-រូបភាពខ្យល់ដក់ក្នុងពោះ (image de croissant gazeux) ដែលជាសញ្ញានៃការ ធ្លាយក្រពះ
III-សំណួររបស់មេប្រយោគ
08 សំណួរទី១៖ តើលទ្ធផលនៃការអង្កេតវិភាគណាខ្លះដែលអាចបញ្ជាក់រោគវិនិច្ឆ័យ ជំងឺរលាកខ្នែងពោះវៀនស្រួចស្រាល់បាន?
-ការពិនិត្យឈាម៖ គ្រាប់ឈាមសកើនឡើង
-ការពិនិត្យទឹកនោម៖Leucocyte កើនឡើង និងមានទម្រង់មិនដូចធម្មតា
-CRP៖ កើនឡើង (CRP+)
-ធ្វើ Echo និង X-ray ពោះមិនរកឃើញសញ្ញានៃជំងឺផ្សេងទៀតទេេ
09 សំណួរទី២- បើចំនួនគ្រាប់ឈាមសធម្មតា តើគេអាចផាត់ចោលរោគវិនិច្ឆ័យជំងឺរលាក ខ្នែងពោះវៀនបានដែរឬទេ? តើហេតុអ្វីបានជាអាចឬមិនអាចផាត់ចោលបាន?
-ជាធម្មតា Leukocyte ឡើងជាមធ្យមក្នុងជំងឺរលាកខ្នែងពោះវៀន ប៉ុន្តែបើចំនួន គ្រាប់ឈាមសធម្មតាក៏គេមិនអាចផាត់ចោលរោគវិនិច្ឆ័យជំងឺរលាកខ្នែងពោះវៀន បានដែរព្រោះថាគ្រាប់ឈាមសអាចមានចំនួនធម្មតាលើអ្នកជំងឺរលាកខ្នែងមួយ ចំនួនតូច។
10 សំណួរទី៣ -បើ CRP ធម្មតា តើគេអាចផាត់ចោលរោគវិនិច្ឆ័យជំងឺរលាកខ្នែង ពោះវៀនបានដែរឬទេ? តើហេតុអ្វីបានជាអាចឬមិនអាចផាត់ចោលបាន? CRP ធម្មតា ក៏មិនអាចផាត់ចោលជំងឺរលាកខ្នែងពោះវៀនបានទេ -ព្រោះ តេស្តនេះមិនជាក់លាក់ specifique សម្រាប់ជំងឺរលាកខ្នែងពោះវៀនទេ។
IV-ការវាយតម្លៃជារួម
11 - ធ្វើការពន្យល់ បានក្បោះក្បាយ និង ងាយយល់

ផ្នែកសល្យសាស្ត្រស្ថានីយ៍ទី០៤-ការធ្វើរោគវិនិច្ឆ័យ៖
អាការៈឈឺពោះស្រួចស្រាវ

SUR Station 04-Diagnosis: Acute Abdominal Pain

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការអង្កេតវិភាគ អាការៈឈឺពោះស្រួចស្រាវនៅម្ដុំខាងក្រោមនៃផ្នែកខាងស្តាំពោះ

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការ ធ្វើរោគវិនិច្ឆ័យអ្នកជំងឺដែលឈឺពោះស្រួចស្រាវ

ឈុតឆាក៖
អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យមួយ។ អ្នកត្រូវពិនិត្យអ្នកជំងឺម្នាក់ដែលចូលមកមន្ទីរពេទ្យដោយមានចុកពោះខ្លាំង។ អ្នកបានសួរពីប្រវត្តិជំងឺ បានពិនិត្យអ្នកជំងឺ ព្រមទាំងបានស្នើសុំនូវការអង្កេតវិភាគមួយចំនួន ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានជាក់លាក់ ដោយទទួលបាននូវលទ្ធផលដូចតទៅ៖

ប្រវត្តិជំងឺ៖
- អ្នកជំងឺអាយុ១៩ឆ្នាំ ភេទប្រុស ឈឺពោះ២ថ្ងៃមកហើយ។ ការឈឺចាប់ផ្តើមឡើងនៅចំកណ្តាលពោះ។ ឥឡូវនេះឈឺនៅនឹងជាប់រហូត ហើយប្តូរទៅម្ដុំខាងក្រោមនៃផ្នែកខាងស្តាំពោះ។
- អ្នកជំងឺថ្ងៃនេះមានក្អួត ២ដង ធុំអាហារ និងមានរាគបន្តិចតែមិនមានជុះឈាមទេ។
- អ្នកជំងឺជាសិស្សសាលារៀនខេត្តកំពង់ឆ្នាំង។ ក្នុង ០១ខែមុននេះបានធ្វើដំណើរទៅលេងខេត្តសៀមរាប ០១សប្តាហ៍។
- នឹកផឹកទឹកស្អាតពេលខ្លះបរិភោគម្ហូបនៅផ្ទះដែលមិនបានលាងឲ្យស្អាតល្អ។
- មិនធ្លាប់មានជំងឺនិងប្រើប្រាស់ឱសថណាមួយពីមុនមកទេ។

លទ្ធផលនៃការពិនិត្យអ្នកជំងឺ៖
- សញ្ញាជីវិត៖ កំដៅ ៣៨,៨°C ជីពចរ ១១០/នាទី សម្ពាធឈាម ១២០/៨០ mmHg និងចង្វាក់ដង្ហើម ២០/នាទី
ការស្ទាបនៅខាងក្រោមនៃផ្នែកខាងស្តាំពោះ៖
- មានការស្សោរនៅត្រង់ម្ដុំខាងក្រោមនៃផ្នែកខាងស្តាំពោះ
- ពោះឡើងរឹងពេលស្ទាប និង
- ឈឺពេលដកដៃដែលស្ទាបពោះចេញ

លទ្ធផលនៃការពិនិត្យឈាម៖

លទ្ធផលតម្លៃធម្មតា
Hemoglobin14.2 g/dL11.5-16.0 g/dL
Mean cell volume86 fL76-96 fL
White cell count12 x 10⁹/L4.0-11.0 x 10⁹/L
Platelets250 x 10⁹/L150-400 x 10⁹/L
Sodium136 mmol/L135-145 mmol/L
Potassium3.5 mmol/L3.5- 5.0 mmol/L
Urea5.0 mmol/L2.5- 6.7 mmol/L
Creatinine62 μmol/L44 - 80 μmol/L
C-reactive protein20 mg/L< 5 mg/L

លទ្ធផលនៃការពិនិត្យអេកូសាស្ត្រ៖
- ហ្វីលអេកូសាស្ត្រ ពោះអ្នកជំងឺ ០១សន្លឹក សម្រាប់អោយធ្វើការបកស្រាយ

បញ្ជាក់៖ ក្នុងករណីចាំបាច់ បេក្ខជនអាចស្នើសុំមេប្រយោគនូវលទ្ធផលនៃការអង្កេតវិភាគស្រាវជ្រាវខ្លះបន្ថែមទៀតបាន (Other Investigations)។

កិច្ចការដែលត្រូវធ្វើ៖

រយៈពេល៖ ១៥នាទី

តារាងផ្តល់ពិន្ទុ: រោគវិនិច្ឆ័យ

👉 MCQ Appendicitis for UHS

ក-រោគវិនិច្ឆ័យ Diagnostic (08 ពិន្ទុ)

ជំងឺរលាកខ្នែងពោះវៀនស្រួចស្រាល់ (៨ពិន្ទុ)


ខ-ការអះអាង Justifications (12 ពិន្ទុ)

១-ប្រវត្តិជំងឺ (History)
-ប្រុស អាយុ១៩ឆ្នាំ (១ពិន្ទុ) ឈឺពោះ២ថ្ងៃមកហើយ (១ពិន្ទុ)
-ចាប់ផ្តើមនៅកណ្តាលពោះ (១ពិន្ទុ)ឈឺជាប់រហូត និងប្តូរទៅខាងស្តាំពោះ (១ពិន្ទុ)
-មានក្អួត រោគ មិនមានឈាម (១ពិន្ទុ)
-មិនធ្លាប់មានជំងឺ និងប្រើឱសថទេ (១ពិន្ទុ)

2. ការពិនិត្យអ្នកជំងឺ៖ (២ពិន្ទុ)
-សញ្ញាជីវិត៖ T: 38.8°C
-ស្ទាប់ខាងក្រោម ខាងស្តាំពោះ មានលក្ខណះ ស្រគា ឡើងរឹងពេញស្ទាប់ និងឈឺពេលដកដៃចេញ។

3. កាពិនិត្យឈាម៖ (២ពិន្ទុ)
- គ្រាប់ឈាមស 12 X 103/l
- C-reactive protein: 20mg/l

4. ការអង្កេតវិភាគ៖ (២ពិន្ទុ)
-Echographic: ខ្នែងពោះវៀនរីកធំ ដែលមានអង្កាត់ផ្ចិត ៨mm ហើយមិនដូររូបរាងពេលសង្កត់ ដោយសុងរបស់អេកូ.

ផ្នែកសល្យសាស្ត្រស្ថានីយ៍ទី០៥/ គម្រោងព្យាបាល៖ ជំងឺរលាកខ្នែងពោះវៀនស្រួចស្រាវ

SUR Station 05/ Treatment Planning: Acute Appendicitis

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ គម្រោងព្យាបាលជំងឺរលាកខ្នែងពោះវៀនស្រួចស្រាវ

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការលើកឡើងនូវគម្រោងព្យាបាលជំងឺ

ឈុតឆាក៖
អ្នកជាគ្រូពេទ្យព្យាបាលនៅផ្នែកជំងឺវះកាត់នៃមន្ទីរពេទ្យមួយ។ អ្នកជំងឺម្នាក់អាយុ១៩ឆ្នាំនៅខេត្តកំពង់ឆ្នាំងបានចូលមកមន្ទីរពេទ្យដោយមានជំងឺរលាកខ្នែងពោះវៀនដែលតម្រូវអោយព្យាបាលជាបន្ទាន់។

ប្រវត្តិជំងឺ៖
- អ្នកជំងឺអាយុ១៩ឆ្នាំ ភេទប្រុស ឈឺពោះ២ថ្ងៃមកហើយ។ ការឈឺចាប់ផ្តើមឡើងនៅចំកណ្តាលពោះ។ ឥឡូវនេះឈឺនៅនឹងជាប់រហូត ហើយប្តូរទៅម្ដុំខាងក្រោមនៃផ្នែកខាងស្តាំពោះ។
- អ្នកជំងឺថ្ងៃនេះមានក្អួត ២ដង ធុំអាហារ និងមានរាគបន្តិចតែមិនមានជុះឈាមទេ។
- អ្នកជំងឺជាសិស្សសាលារៀនខេត្តកំពង់ឆ្នាំង។ ក្នុង ០១ខែមុននេះបានធ្វើដំណើរទៅលេងខេត្តសៀមរាប ០១សប្តាហ៍។
- នឹកផឹកទឹកស្អាតពេលខ្លះបរិភោគម្ហូបនៅផ្ទះដែលមិនបានលាងស្អាត។
- មិនធ្លាប់មានជំងឺនិងប្រើប្រាស់ឱសថណាមួយពីមុនមកទេ។

ការពិនិត្យរាងកាយ (Physical Examination):
- សញ្ញាជីវិត៖ កំដៅ ៣៨, ៨ °C ជីពចរ ១១០/នាទី សម្ពាធឈាម ១២០/៨០ mmHg និងចង្វាក់ដង្ហើម ២០/នាទី
ការស្ទាបនៅខាងក្រោមនៃផ្នែកខាងស្តាំពោះ/ right iliac fossa៖
- មានការស្សោរនៅត្រង់ម្ដុំខាងក្រោមនៃផ្នែកខាងស្តាំពោះ
- ពោះឡើងរឹងពេលស្ទាប និង
- ឈឺពេលដកដៃដែលស្ទាបពោះចេញយ៉ាងរហ័ស។

ការអង្កេតវិភាគ៖ លទ្ធផលនៃការពិនិត្យឈាម

លទ្ធផលតម្លៃធម្មតា
Hemoglobin14.2 g/dL11.5-16.0 g/dL
Mean cell volume86 fL76-96 fL
White cell count12 x 10⁹/L4.0-11.0 x 10⁹/L
Platelets250 x 10⁹/L150-400 x 10⁹/L
Sodium136 mmol/L135-145 mmol/L
Potassium3.5 mmol/L3.5- 5.0 mmol/L
Urea5.0 mmol/L2.5- 6.7 mmol/L
Creatinine62 μmol/L44 - 80 μmol/L
C-reactive protein20 mg/L< 5 mg/L

រោគវិនិច្ឆ័យ៖ ជំងឺរលាកខ្នែងពោះវៀន

កិច្ចការដែលត្រូវធ្វើ៖

ផ្អែកលើ ព័ត៌មានគ្លីនិក លទ្ធផលនៃការអង្កេតវិភាគ និងរោគវិនិច្ឆ័យដែលផ្តល់អោយ ចូរអ្នក៖

  1. សង្ខេបបញ្ហា ដោយបញ្ជាក់លំអិតពី:
    • ព័ត៌មានស្តីពីអ្នកជំងឺ ដែលមានប្រយោជន៍សម្រាប់ការការព្យាបាល និង
    • ប្រភេទជំងឺកំរិតធ្ងន់ធ្ងរ មូលហេតុដែលនាំអោយឈឺ
  2. បង្ហាញជម្រើសព្យាបាលដែលអ្នកយល់ថាសមស្របជាងគេសម្រាប់អ្នកជំងឺខាងលើ និង ពន្យល់ហេតុផល។
  3. ឆ្លើយសំណួរមេប្រយោគ។

រយៈពេល៖ ១៥នាទី

References:
1. American College of Surgeon: Appendicectomy. http://www.facs.org/patienteducation/operations.html
2. MedScape Reference: Appendicitis, Treatment. http://emedicine.medscape.com/article/773895-treatment

តារាងផ្តល់ពិន្ទុ: គម្រោងព្យាបាល

ជំងឺរលាកខ្នែងពោះវៀនស្រួចស្រាវ
ការវាយតម្លៃ012
I-ការសង្ខេបបញ្ហា
01 ព័ត៌មានស្តីពីអ្នកជំងឺ៖
-អ្នកជំងឺអាយុ១៩ឆ្នាំភេទប្រុសមិនធ្លាប់មានជំងឺនិងប្រើប្រាស់ឱសថណាមួយពីមុន មកទេ។ឈឺពោះ២ថ្ងៃមកហើយ។ឈឺពោះចាប់ផ្តើមឡើងនៅចំកណ្តាលពោះហើយ បន្ទាប់មកប្តូរទៅឈឺម្តុំខាងក្រោមនៃផ្នែកខាងស្តាំពោះ។
-ចង្អោរនិងក្អួត
-ធុំអាហារ
-រាគ
-គ្រុនក្តៅមិនខ្លាំង
-ការពិនិត្យពោះ៖
.ឈឺខ្លាំងពេលដកដៃចេញបន្ទាប់ពីចុចត្រង់ម្តុំខាងក្រោមនៃផ្នែកខាងស្តាំពោះ
-គ្រាប់ឈាមសកើនឡើង
-CRP កើនឡើង
02 ប្ប្រភេទជំងឺ កំរិតធ្ងន់ធ្ងរ មូលហេតុដែលនាំអោយឈឺ៖
-ជំងឺរលាកខ្នែងពោះវៀនស្រួចស្រាល់
-មូលហេតុ៖ ការបង្កររោគ
II-គម្រោងព្យាបាល
ការវាយតម្លៃ (ត)012
03 - ដាក់អោយសំរាកពេទ្យព្យាបាល
-ការត្រៀមរៀបចំមុនវះការព្យាបាលដោយវះកាត់និង ការព្យាបាលរួមផ្សំ
ក-ការត្រៀមរៀបចំមុនវះ (Preparation)
04 តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីត្រៀមអ្នកជំងឺមុននឹងធ្វើការវះកាត់?
-សំអាតស្បែកពោះ និងតំបន់ខាងក្រោមនៃផ្នែកខាងស្តាំពោះ
-ធ្វើតេស្តឈាមដើម្បីពិនិត្យរាប់គ្រាប់ឈាមស, លាងសម្អាតស្បែកពោះ និងតំបន់ខាង ក្រោមផ្នែកខាងស្តាំពោះ
05 ចាក់កាតេទែរសរសៃវ៉ែន Venous Access
-ដើម្បីបញ្ចូលវត្ថុរាវអីសូតូនិកនិងអង់ទីប៊ីយូទឹកតាមសរសៃមុនពេលវះកាត់
06 បញ្ចូលវត្ថុរាវអីសូតូនិកតាបសសៃ Administration of isotonic fluids
07 ចាក់អង់ទីប៊ីយូទឹកមុនពេលវះកាត់
- ដោយប្រើអង់ទីប៊ីយូទិកដែលមានសិទ្ធិភាពខ្ពស់លើពួក gram negative និងពួក Anaerobic
08 ការដាក់ថ្នាំសណ្តំ (Anesthesia)
-ការវះកាត់ខ្នែងពោះវៀនតម្រូវការប្រើថ្នាំសណ្តំ។
ខ-ការព្យាបាលដោយវះកាត់
09 គោលបំណង៖
-ការកាត់ខ្នែងពោះវៀនគឺយកចេញនូវសរីរាង្គដែលបង្ករោគនិងបន្ថយការឈឺចាប់។ ពេលកាត់ខ្នែងពោះវៀនហើយនោះ ជំងឺរលាកខ្នែងពោះវៀនមិនកើតទៀតទេ។
10 ធ្វើពេលណា?
អ្នកជំងឺរលាកខ្នែងពោះវៀនតែងតែត្រូវការព្យាបាលដោយវះកាត់ជាបន្ទាន់។
11 វិធីសាស្ត្រ/ធ្វើដូចម្តេច (Techniques)៖
- -កាត់ខ្នែងពោះវៀនដោយវះបើកពោះនៅចំណុច McBurney (Open Appendectomy)។
-កាត់ខ្នែងពោះវៀនដោយចោះពោះដោយប្រើឧបករណ៍ laparoscope
12 ប្រៀបធៀបការកាត់ខ្នែងពោះវៀនដោយLaparoscopic ទៅនឹងការវះពោះ?
-ការវះបើកពោះកាត់ខ្នែងពោះវៀនចេញមានតម្លៃថោកនិងមានប្រសិទ្ធិភាពខ្ពស់ ហើយរហ័ស
-កាត់ខ្នែងពោះវៀនដោយចោះគឺកាត់បន្ថយការបង្ករោគនៃកន្លែងវះ, ការឈឺក្រោយ ពេលវះកាត់ និងរយៈពេលសម្រាកពេទ្យ។
13 ផលវិបាកក្រោយវះកាត់ (complications)
- ការបង្ករោគ, ធ្លាយដោយរបូតចេស, បួស (Infection, fistula, abscess)
- រលាកស្រោមពោះក្រោយពីវះកាត់, ស្ទះពោះវៀន
ការវាយតម្លៃ (ត)012
14 ចំណុចដែលត្រូវប្រុងប្រយ័ត្នក្រោយវះកាត់៖
ក្តៅខ្លួន,នៅតែឈឺ, ការហើម, ឡើងពណ៌ក្រហម, ការហូរឈាម, ឬក្លិនអាក្រក់ពីវត្ថុរាវ ដែលហូរចេញពីកន្លែងវះ, អត់មានចលនារបស់ពោះវៀន ឬអត់មានផោមយូរជាង៣ ថ្ងៃមកហើយ, រាគសុទ្ធតែទឹកយូរជាង៣ថ្ងៃមកហើយ
15 បន្ទាប់ពីចេញពីពេទ្យ អ្នកជំងឺត្រូវមានរបបអាហារត្រឹមត្រូវ និងធ្វើចលនាតិចតួចក្នុងរ យៈពេលពី ២ ទៅ ៣អាទិត្យ អាស្រ័យទៅតាមការវះកាត់។
គ-ការព្យាបាលរួមផ្សំ៖(Adjuvant Therapy)
16 ឱសថសម្រាប់ព្យាបាលក្រោយវះកាត់ (Postoperative Medication)
-ប្រើអង់ទីប៊ីយូទិកចាក់តាមសរសៃ
-ឱសថបំបាត់ការឈឺចាប់
17 របបអាហារ (Diet)
-រលាកខ្នែងពោះវៀនគ្មានផលវិបាក៖
ត្រូវផ្តល់របបអាហារក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីវះកាត់ហើយ និងពេលដែលអ្នកជំងឺចេញពីមន្ទីរពេទ្យ
-រលាកខ្នែងពោះវៀនមានផលវិបាក៖ចាប់ផ្តើមផ្តល់អាហាររាវៗដល់អ្នកជំងឺពេលណា ពោះវៀនមានចលនាវិញ។
18 -ជម្រើសព្យាបាល៖
ការកាត់ខ្នែងពោះវៀនតាមការវះបើកពោះ (Open Appendectomy)
-ពន្យល់ហេតុផល៖ការរលាកខ្នែងពោះវៀនស្រួចស្រាល់ដែលគ្មានផលវិបាក/គ្មាន ការធ្លាយ (Not complicated/perforated cute appendicitis)
III-សំណួររបស់មេប្រយោគ
19 សំណួរទី១៖ លទ្ធផលរំពឹងទុកនៃការវះកាត់? Prognostic/Outcome?
-លទ្ធផលរំពឹងទុកល្អណាស់ បើគ្មានផលវិបាកណាមួយទេ។
-អ្នកជំងឺអាចត្រឡប់ទៅធ្វើការធម្មតាវិញបន្ទាប់ពីវះកាត់រួច បាន២-៣សប្តាហ៍។
20 សំណួរទី២៖តើអ្នកអាចព្យាបាលការរលាកខ្នែងពោះវៀនស្រួចស្រាល់ដោយមិន ចាំបាច់វះកាត់ បានទេ? ហេតុអ្វី?
- ពុំ- មានការព្យាបាលជំងឺរលាកខ្នែងពោះវៀនដោយមិនចាំបាច់វះកាត់ បានទេ។ -បើព្យាបាលតាមវេជ្ជសាស្ត្រយូរទៅបណ្តាលឲ្យមានដុំនៅខ្នែងពោះវៀន ឬបង្កជាបួស និងរលាកស្រោមពោះ។
ការវាយតម្លៃ (ត)012
21 សំណួរទី៣:
តើការរលាកខ្នែងពោះវៀនស្រួចស្រាវត្រូវព្យាបាលបន្ទាន់ឬទេ? ហេតុអ្វី?
- ត្រូវព្យាបាលបន្ទាន់ដោយការវះកាត់។
- ការទុកយូរដោយប្រើថ្នាំព្យាបាល នឹងនាំអោយមានផលវិបាក។
IV-ការវាយតម្លៃជារួម
22 - ពន្យល់បាន ត្រឹមត្រូវ និង ងាយយល់ ។
ពិន្ទុសរុប (ដោយគណៈមេប្រយោគ)

ផ្នែកសល្យសាស្ត្រ ស្ថានីយ៏ទី០៦-ការអប់រំសុខភាព៖
ជំងឺរលាកខ្នែងពោះវៀន

SUR Station 06/ Education: Acute Appendicitis

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការអប់រំស្តីពីជំងឺរលាកខ្នែងពោះវៀន

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការអប់រំសុខភាព

ឈុតឆាក៖
អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យមួយ។ អ្នកជំងឺម្នាក់អាយុ១៩ឆ្នាំនៅ បានចូលមកមន្ទីរពេទ្យដោយមានជំងឺរលាកខ្នែងពោះវៀនដែលតម្រូវអោយវះកាត់ជាបន្ទាន់។

កិច្ចការដែលត្រូវធ្វើ៖

ចូរអ្នកធ្វើការពន្យល់អ្នកជំងឺនិងក្រុមគ្រួសារ មុននឹងធ្វើការព្យាបាលអំពី៖

រយៈពេល៖ ១៥នាទី

References:
1. American College of Surgeon: Appendicectomy.
2. MedScape Reference: Appendicitis, Treatment.

តារាងផ្តល់ពិន្ទុ: ការអប់រំសុខភាព មុនការវះកាត់

ការវាយតម្លៃ012
I-ការចាប់ផ្តើម
01 - ជម្រាបសួរ ប្រាប់ឈ្មោះ និងតួនាទី។
- ពន្យល់អំពីអ្វីដែលត្រូវធ្វើ និងបញ្ជាក់មូលហេតុ។
- សុំការយល់ព្រម។
02 - បញ្ជាក់អំពីឈ្មោះ អាយុ មុខងារ និងអាស័យដ្ឋានរបស់អ្នកជំងឺ។
03 - សួរនាំពីមូលហេតុដែលមកព្យាបាលនៅមន្ទីរពេទ្យ និងការយល់ដឹងអំពីជំងឺ។
II-ការពន្យល់ណែនាំ
ក-អំពីជំងឺ
04 ជំងឺរលាកខ្នែងពោះវៀន គឺជាការបង្ករោគនៅខ្នែងពោះវៀន។ ការបង្ករោគ និងការ ហើមអាចបណ្តាលឲ្យចុះថយនូវបរិមាណឈាមទៅចិញ្ចឹមខ្នែងពោះវៀនធ្វើឲ្យ កោសិការខ្នែងពោះវៀនស្លាប់។ Appendicitis is an infection of the appendix. The infection and swelling can decrease the blood supply to the wall of the appendix and leads to tissue death.
05 ពន្យល់ពីរោគសញ្ញា ឬអាការៈជំងឺ៖
- ឈឺពោះចាប់ផ្តើមឡើងនៅចំកណ្តាលពោះហើយបន្ទាប់មកប្តូរទៅឈឺម្តុំខាង ក្រោមនៃផ្នែកខាងស្តាំពោះ។
-ចង្អោរនិងក្អួត ធុំអាហារ រោគឬទល់លាមក គ្រុនក្តៅមិនខ្លាំង
-ការពិនិត្យពោះ៖ឈឺខ្លាំងពេលដកដៃចេញរហ័សបន្ទាប់ពីចុចពោះខាងស្តាំ។
ការវាយតម្លៃ (ត)012
ខ-អំពីការព្យាបាល
06 ពន្យល់ពីជម្រើសក្នុងការព្យាបាល៖
-ការវះកាត់គឺជាជម្រើសតែមួយគត់សម្រាប់ការព្យាបាលជំងឺរលាកខ្នែងពោះវៀន
07 ពន្យល់ពីគុណប្រយោជន៍នៃការព្យាបាល៖
-ការកាត់ខ្នែងពោះវៀនគឺលប់បំបាត់ការបង្ករោគលើសរីរាង្គ និងបំបាត់ ការឈឺចា ប់។ នៅពេលដែលកាត់យកខ្នែងពោះវៀនចេញហើយ ជំងឺរលាកខ្នែងពោះវៀន នឹងមិនកើតទៀតទេ។
08 ពន្យល់ពីគ្រោះថ្នាក់នៃការមិនព្យាបាល៖
-ជំងឺរលាកខ្នែងពោះវៀនអាចធ្លាយ ឬសាយភាយ ជាហេតុនាំឲ្យបាក់តេរី, លាមក ចូលទៅក្នុងពោះ។ ការបែកធ្លាយនូវខ្នែងពោះវៀនបណ្តាលឲ្យរលាកស្រោមពោះ ដែលបណ្តាលឲ្យមានការបង្ករោគពេញពោះ។ The appendicitis can rupture or burst causing bacteria and stool to release into the abdomen. A rupture appendix can lead to peritonitis, which is an infection of your entire abdomen.
09 ពន្យល់ពីផលវិបាកជាយថាហេតុនៃការព្យាបាល៖
ការកាត់ខ្នែងពោះវៀនដែលរលាក អាចបណ្តាលឲ្យកើតបូស, ការបង្ករោគនៅក្នុងពោះ, ការស្ទះពោះវៀន, ក្លិននៅ កន្លែងវះ, pneumonia, និងស្លាប់។
គ-អំពីទម្រង់ការនានាក្នុងការវះកាត់
10 -ការកាត់ខ្នែងពោះវៀនដោយចោះពោះ៖ កាត់ខ្នែងពោះវៀនដោយឧបករណ៍ laparoscope ដែលដាក់ចូលទៅក្នុងពោះតាមការចោះពោះប្រហោងតូច.
11 -ការវះបើកពោះកាត់ខ្នែងពោះវៀន៖ កាត់ខ្នែងពោះវៀនដោយវះកាត់នៅផ្នែកខាង ក្រោម និងខាងស្តាំពោះ Open appendectomy
12 ផលចំណេញនៃការចោះកាត់យកខ្នែងពោះវៀន៖
-កាត់បន្ថយការបង្ករោគនៅកន្លែងកាត់, កាត់បន្ថយការឈឺក្រោយការវះកាត់, និង កាត់បន្ថយការរយៈពេលសម្រាកពេទ្យ
- laparoscopy អាចធ្វើរោគវិនិច្ឆ័យជាបឋម ដើម្បីបង្ហាញពីជំងឺផ្សេងទៀតក្នុងពោះ រោគស្ត្រីបើអ្នកជំងឺជាស្ត្រី និងទំហំនៃការរលាកខ្នែងពោះវៀន ព្រមទាំងការធ្លា យ។
ឃ-អំពីការថែទាំក្រោយវះកាត់
13 អាហារូបត្ថម្ភ Nutrition៖
-នៅពេលដែលដើរខ្យល់ លោកអាចពិសារអាហាររាវៗ
ការវាយតម្លៃ (ត)012
- ពិសារទឹកផ្លែឈើស្រស់ ឲ្យបានច្រើន។
14 ការធ្វើចលនា/Activities:
-អ្នកអាចក្រោក ហើយដើរឬធ្វើចលនាយឺតៗ និងខ្លាំងឡើងបន្តិចម្តងៗ
-មិនត្រូវធ្វើការ ឬប្រឹងខ្លាំង ក្នុងរយៈពេល៣ ទៅ ៤ ថ្ងៃ សម្រាប់ការធ្វើដោយ laparoscopic និងពី ១០ ទៅ ១៤ថ្ងៃ សម្រាប់ការវះបើកពោះ
15 ការថែទាំស្នាមវះ Wound Care៖
-ការហូរវត្ថុរាវចេញពីកន្លែងវះតិចគឺធម្មតា។ បើសិនជាការហូរវត្ថុរាវពីកន្លែងវះ ឡើងខាប់ ហើយមានពណ៌លឿង ឬលាយពណ៌ក្រហម៖ គឺមានការបង្ករោគ
-មិនត្រូវធ្វើឲ្យសើមនៅកន្លែងវះ មុនពេលជាសះ
-ត្រូវអនុវត្តតាមការអប់រំរបស់គ្រូពេទ្យ នៅពេលប្តូរប៉ង់សឺម៉ង់
16 ចលនាពោះវៀន (Bowel Movements):
-បន្ទាប់ពីវះកាត់អ្នកអាចមានលាមករាវ ច្រើនថ្ងៃ
-ឱសថបំបាត់ការឈឺចាប់(narcotics) អាចបណ្តាលឲ្យទល់លាមក។ បង្កើនការ ហូបអាហារមានជាតិសរសៃដូចជាត្រកូននិងស្ពៃ បើសិនជាទល់លាមក
17 ពន្យល់ពីសញ្ញាគ្រោះថ្នាក់ដែលត្រូវរួសរាន់ជួបគ្រូពេទ្យ៖
-ឈឺចាប់មិនបាត់ឬ ឈឺកាន់តែខ្លាំង
-ក្តៅខ្លួន សីតុណ្ហភាពលើសពី38.3 C
-ការហើម, ឡើងពណ៌ក្រហម, ការហូរឈាម, ឬក្លិនអាក្រក់ពីវត្ថុរាវដែលហូរចេញ ពីដំបៅ
-អត់មានចលនារបស់ពោះវៀន ឬអត់មានផោមយូរជាង ៣ថ្ងៃមកហើយ
-រោគសុទ្ធតែទឹកយូរជាង ៣ថ្ងៃមកហើយ
III-ការបញ្ចប់
18 ត្រួតពិនិត្យការយល់ដឹង ឬការចងចាំចំណុចសំខាន់ៗរបស់អ្នកជំងឺ៖
-ការថែរទាំក្រោយវះកាត់
- - សញ្ញាគ្រោះថ្នាក់ ក្រោយវះកាត់
19 -សង្ខេបចំណុចសំខាន់ៗ ក្នុងការព្យាបាល និងថែរទាំជំងឺ
-អោយអ្នកជំងឺសូរ
- ថ្លែងអំណរគុណ។
IV-ការវាយតម្លៃជារួម
20 - និយាយមិនញាប់ពេក ប្រើភាសាសាមញ្ញ និង ពន្យល់តាមលំដាប់
- និយាយដោយមើលទឹកមុខអ្នកជំងឺ(ថាតើគាត់យល់ឬទេ)
ពិន្ទុសរុប (NEC)